តុលាការវ៉េណេស៊ុយអេឡា ចេញដីកាចាប់ខ្លួនមេបក្សប្រឆាំង លោក Gonzalez
ប្រភព៖ Reuters
ការ៉ាកាស៖ តុលាការវ៉េណេស៊ុយអេឡា បានចេញដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក Edmundo Gonzalez ដោយចោទរូបលោកថាបានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ចំពោះមុខការឈ្លោះប្រកែកគ្នាថាតើលោក Gonzalez ឬក៏លោកប្រធានាធិបតី លោក Nicolas Maduro ដែលជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងទៅ។
ការិយាល័យអគ្គរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា
បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ថាការចេញដីកាចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញា
លោក Luis
Ernesto Duenez បានស្នើឱ្យមានការឃាត់ខ្លួនលោក Gonzalez ដោយចោទប្រកាន់ថាមេបក្សប្រឆាំងរូបនេះបាន
ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរជាច្រើន ដូចជាក្លែងបន្លំឯកសារសាធារណៈ
ញុះញង់ឱ្យប្រឆាំងអាជ្ញាធរ និងធ្វើសកម្មភាពប្រឆាំងរដ្ឋវ៉េណេស៊ុយអេឡា។
អ្នកនាំពាក្យរបស់លោក Gonzalez
បាននិយាយថាពួកគេកំពុងរង់ចាំការជូនដំណឹងជាផ្លូវការពីដីកាចាប់ខ្លួន
ដោយមិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែបានអះអាងថាលោក Gonzalez មិនបានប្រព្រឹត្តកំហុសដូចជា ការចោទប្រកាន់នោះទេ។
គណៈកម្មការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា
និងតុលាការកំពូល បានទទួលស្គាល់ថាលោក Maduro គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត
ប្រធានាធិបតី កាលពីថ្ងៃទី២៨ ខែកក្កដា។ ប៉ុន្តែ គណបក្សប្រឆាំង
និងបណ្ដាប្រទេសលោកខាងលិចមួយចំនួន
តួយ៉ាងដូចជាសហរដ្ឋអាមេរិកបាននិយាយថាការបោះឆ្នោតនេះ គ្មានភាពយុត្តិធម៌
ហើយថាគណបក្សប្រឆាំងទៅវិញដែលជាអ្នកទទួលបានជ័យជម្នះ៕

Post a Comment