គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា សម្រេចទទួលយក សេចក្តីព្រាងច្បាប់ ចំនួនពីរ ស្នើឡើងដោយរាជរដ្ឋាភិបាល មកពិនិត្យសិក្សា
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរស្នើឡើង ដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា។
ការទទួលយក សេចក្តីព្រាងច្បាប់
ទាំងពីរខណៈសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំ
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២៤
ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។
ក្រោយពីបានពិភាក្សារួចរាល់
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ
ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ
និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់
និង២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា
ចូលជាភាគី នៃកិច្ចព្រមព្រៀង
ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត
បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត
និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាន
នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ៕

Post a Comment