លោក អុី សុខឡេង ដឹកនាំកិច្ចប្រជុំដោះស្រាយករណីរុះរើសំណង់ផែប្រជាពលរដ្ឋចំនួន ២កន្លែង ដែលរងផលប៉ះពាល់គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោក អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដោះស្រាយករណីរុះរើសំណង់ផែប្រជាពលរដ្ឋចំនួន ២កន្លែងដែលត្រូវរងផលប៉ះពាល់គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
បន្ទាប់ពីកិច្ចប្រជុំដោះស្រាយសម្របសម្រួលជាង ២ម៉ោង ដោយផ្អែកលើគោលការណ៍ច្បាប់ និងផលប្រយោជន៍ជាតិ ជាលទ្ធផលប្រជាពលរដ្ឋដែលជាម្ចាស់ផែទាំង ២បានយល់ព្រមរុះរើផែ ដែលរងផលប៉ះពាល់គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសន្យារុះរើផែរយៈពេល១៥ថ្ងៃ។
លោក អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុសូមកោតសរសើរចំពោះប្រជាពលរដ្ឋម្ចាស់ផែទាំង ២គ្រួសារដែលបានស្ម័គ្រចិត្តរុះរើផែដែលរងផលប៉ះពាល់គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីផលប្រយោជន៍ជាតិ៕




Post a Comment