ក្រសួងការពារជាតិរុស្ស៉ី ថាដ្រូនអ៊ុយក្រែន ១៥៨គ្រឿង ត្រូវបានបាញ់ទម្លាក់
ប្រភព៖ AFP
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញានេះ បាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១៥៨គ្រឿង ក្នុងនោះមាន ២គ្រឿង ត្រូវបានបាញ់កម្ទេចនៅលើរដ្ឋធានីមូស្គូ និង៩គ្រឿង នៅជុំវិញតំបន់រដ្ឋធានី។
ចាប់តាំងពីដើមឆ្នាំ២០២៤មក
អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូនលើទឹកដីរុស្ស៉ី
ជាមួយការកំណត់គោលដៅលើកន្លែងស្ដុកប្រេង ឬរោងចក្រចម្រាញ់ ប្រេង
ក្នុងគោលបំណងបង្អាក់ការវាយរុលទៅមុខរបស់កងទ័ពរុស្ស៉ី
បើតាមក្រសួងការពារជាតិរុស្ស៉ី
ក្នុងចំណោមដ្រូនទាំង១៥៨គ្រឿង មាន៤៦គ្រឿងត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកការវាយលុក
ដែលជាការវាយលុកចូលទឹកដីរុស្ស៉ីពីសំណាក់កងទ័ពបរទេសដំបូងបំផុត
ចាប់តាំងពីសង្រ្គាមលោកលើកទី២មក៕

Post a Comment