ឥណ្ឌូណេស៊ីនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម «សួស្ដីឥណ្ឌូណេស៊ី» ដ៏ធំបំផុតនៅកម្ពុជា នៅថ្ងៃ១៣-១៤ ខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ពាណិជ្ជកម្ម «សួស្ដីឥណ្ឌូណេស៊ី» នឹងជួយពង្រឹងបន្ថែមនូវ ទំហំពាណិជ្ជកម្ម ក៏ដូចជាផ្លាស់ប្ដូរគ្នារវាងវប្បធម៌ កម្ពុជា-ឥណ្ឌូណេស៊ី ទាំងទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការអប់រំ ជាដើម។ ហើយនឹងជួយជំរុញឲ្យប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌូណេស៊ី កាន់តែមានទំនាក់ទំនងរឹងមាំ និងជិតស្និទ្ធទៀតផង។

លោក Santo Darmosumarto បានថ្លែងថា កន្លងមក ស្ថានទូតឥណ្ឌូណេស៊ី បានរៀបចំការតាំងពិព័រណ៍ចំនួន១៤លើករួចមកហើយ ប៉ុន្តែឆ្នាំ២០២៤នេះ ជាលើកទី១ដែលមានការតាំងពិព័រណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ មានស្តង់ជាង១០០ និងកើនឡើងលើស៤០ស្តង់ បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ លោក Santo បានញ្ជាក់ថា បើគិតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន១៧៥ហើយដែលបានចុះឈ្មោះចូលរួម ប៉ុន្ដែយ៉ាងណាមិញស្ថានទូតឥណ្ឌូណេស៊ី នឹងសម្រេចយកចំនួន ១១៥ក្រុមហ៊ុនប៉ុណ្ណោះ។

លោក Santo Darmosumarto ការតាំពិព័រណ៍ឥណ្ឌូណេស៊ីតាមរយៈ សួស្តីឥណ្ឌូណេស៊ី!

សូមចូលរួមទស្សនាពិព័រណ៍ឥណ្ឌូណេស៊ីដ៏ធំបំផុតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 13-14 ខែកញ្ញា ឆ្នាំ 2024 នៅភ្នំពេញ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ អគារ J-K-L ។

តើក្នុងពិព័រណ៍ សួស្តីឥណ្ឌូណេស៊ី នឹងមានអ្វីខ្លះ?

- ពិព័រណ៍ និងការលក់ទំនិញ: ស្វែងយល់ពីផលិតផលជាច្រើនរបស់ឥណ្ឌូណេស៊ី។

- បង្កើតបណ្តាញអាជីវកម្ម: តភ្ជាប់ទំនាក់ទំនងជាមួយដៃគូអាជីវកម្ម និងបង្កើតដៃគូសហការដ៏មានតម្លៃ។

- ផ្សព្វផ្សាយអពីទេសចរណ៍: ស្វែងយល់អំពីភាពអស្ចារ្យរបស់ឥណ្ឌូណេស៊ី ទាក់ទងនឹងគោលដៅទេសចរណ៍ ក្នុងគម្រោងដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក។

- ពិព័រណ៍វិស័យអប់រំ: ស្វែងរកឱកាសសិក្សានិងទទួលបានអាហារូបករណ៍។

- ការសម្តែងសិល្បៈវប្បធម៌: ទទួលបាននូវអារម្មណ៍ប្លែក ចំពោះបេតិកភណ្ឌដ៏សម្បូរបែបរបស់ឥណ្ឌូណេស៊ី តាមរយៈការសម្តែងសិល្បៈវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍។

- ពិធីដាក់តាំងម្ហូបអាហារ: ជក់ចិត្តជាមួយរសជាតិឆ្ងាញ់នៃម្ហូបឥណ្ឌូណេស៊ី។

- រង្វាន់ដ៏គួរឱ្យរំភើបកំពុងរង់ចាំ! សូមចូលរួមចាប់យករង្វាន់ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ធំ ដែលមានម៉ូតូម៉ាក Onion X1 ចំនួន 4 គ្រឿង, សំបុត្រយន្តហោះទៅមកឥណ្ឌូណេស៊ីចំនួន 2 រង្វាន់ និងមានរង្វាន់ជាច្រើនទៀត!

- ចូលរួមទស្សនាដោយឥតគិតថ្លៃ! កុំឱកាសដ៏ល្អនេះកន្លងផុតទៅ ចូលរួមរីករាយទស្សនានូវវប្បធម៌ចម្រុះសម្បូរបែបរបស់ឥណ្ឌូណេស៊ី៕





Powered by Blogger.