ក្រសួងព័ត៌មាន ចេញសេចក្ដីប្រកាសលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានការចូលរួមពីអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប, តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន, សមាគមអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងជាង ២០០នាក់៕













 

Powered by Blogger.