រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជេីញចូលរួម «ការដាំកូនឈេី » នៅឃុំចង្ក្រង់ ស្រុកចិត្របុរី
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋន្រ្តីនៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ អញ្ជេីញចូលរួមអនុវត្តគម្រោងនៃការដាំកូនឈេីនៅក្នុងឃុំ ចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ រួមជាមួយនិង ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងលោក ជំទាវ , ឯកឧត្តម និងលោក ជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត ព្រមទាំង លោក យុិន វណ្ណៈ អភិបាលស្រុក ចិត្របុរី , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ ព្រមទាំងយុវជន យុវនារី ស.ស.យ.ក, យុវជន យុវនារី ស្រលាញ់សន្តិភាព ,សិក្សានុសិស្ស លោក គ្រូអ្នកគ្រូ និងអាជ្ញាធរ ភូមិ ឃុំ ជាច្រេីនរូប ។
នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន បានថ្លែងអំណរគុណ ចំពោះឯកឧត្តម លោក ជំទាវ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរទាំងអស់ ព្រមទាំងក្មួយៗ សិក្សានុសិស្ស លោក គ្រូអ្នកគ្រូ ដែលបានអញ្ជេីញមកចូលរួមក្នុងការដាំកូនឈេីនាឱកាសនេះ ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នេះជាពេលវេលា ដ៏ល្អប្រសេីរសម្រាប់ការដាំដុះកូនឈេីដែលជាសម្បត្តិ ធនធានធម្មជាតិ ដែលបច្ចុប្បន្នមានការបាត់បង់ជាច្រេីននៅក្នុងប្រទេស ដោយឡែក នៅតាមមូលដ្ឋាន។ដូច្នេះយេីងត្រូវតែខិតខំស្តារលេីងវិញ ដេីម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ឯកឧត្តម បន្ថែមថា យេីងចូលរួមទាំងអស់ថែរក្សាសមិទ្ធផលសម្បត្តិធនធានធម្មជាតិ ដែលយេីងខិតខំដាំនាពេលនេះឱ្យបានលូតលាស់ល្អ និងគង់វង់ ពីព្រោះអនុផលព្រៃឈេីនេះ គឺជាគុណប្រយោជន៍ សម្រាប់មនុស្សយេីងគ្រប់ៗគ្នា ទៅតាមតម្រូវការ មួយវិញទៀត ព្រៃឈេីអាចជួយទប់ស្កាត់និងកាត់បន្ថយបាននូវរលកកំដៅពីព្រះអាទិត្យ ហេីយមួយទៀតជួយទប់ស្កាត់នូវគ្រោះធម្មជាតិដែលបញ្ចេញឥទ្ឋិពល ដូចជា ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងទឹកជំនន់ជាដេីម។
ជាទីបញ្ចប់ឯកឧត្តម រដ្ឋមន្រ្តី និងឯកឧត្តម អភិបាលខេត្ត បានជួយឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលសិក្សា និងបង្រៀន ក្នុងអនុវិទ្យានៅទីនេះ៕



















Post a Comment