អ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដី នៅប្រទេសអេត្យូពី កើនឡើងដល់ ២៩៩នាក់
ប្រភព៖ Reuters
អាឌីសអាបេបា៖ មន្រ្តីរដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដីចំនួន២លើក នៅឯភាគខាងត្បូងនៃប្រទេសអេត្យូពី បានកើនឡើងដល់២២៩នាក់ហើយ ខណៈការស្វែងរកអ្នកនៅមានជីវិតកំពុងបន្ត ចូលដល់ថ្ងៃទីពីរ។
ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដី
កប់មនុស្សជាប់នៅក្រោមនោះជាច្រើននាក់ ក្នុងតំបន់ Gofa ភាគខាងត្បូងប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន
ខណៈដែលបំណាក់ដីលើកទីពីរ បានវាយប្រហារអ្នកផ្សេងទៀតដែលចូលរួមជួយសង្រ្គោះ
នៅថ្ងៃចន្ទដើមសប្តាហ៍។ យ៉ាងហោចណាស់មនុស្សចំនួន ៥០នាក់បន្ថែមទៀតបានស្លាប់
ដែលរួមមានកុមារ និងមន្រ្តីប៉ូលិសផងដែរ។
លោក Markos Melese ប្រធានទីភ្នាក់ងារគ្រោះមន្តរាយជាតិ និយាយថា «ខ្ញុំមិនដឹងពេលណាបញ្ចប់ទេ យើងកំពុងជីករកសាកសពនៅឡើយ»។ នាយករដ្ឋមន្រ្តីអេត្យូពី លោក Abiy Ahmed បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ
ហើយថាក្រុមមន្ត្រីសហព័ន្ធត្រូវបានដាក់ពង្រាយ
ដើម្បីជួយដល់ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ។
ប្រមុខនៃអង្គការសុខភាពពិភពលោក
(WHO) លោក Tedros
Adhanom Ghebreyesus បានឱ្យដឹងថាបុគ្គលិករបស់ WHO ត្រូវបានបញ្ជូនទៅជួយដល់តម្រូវការបន្ទាន់ផ្នែកសុខភាពនៅទីនោះ៕
Post a Comment