ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុចំនួន៣រូប
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖
ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង
អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
អនុក្រិត្យរបស់រាជរដ្ឋាភិបាល
ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការចំនួន ៣រូប ទី១.តែងតាំងលោក សាមុត សុធារិទ្ធឋានន្តរស័ក្តិឧត្តមមន្ត្រី
ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
និងផ្ទេរភារកិច្ចមន្ត្រីរាជការ២រូប ទី១.លោក សុខ គា ឋានន្តរស័ក្តឧត្តមមន្រ្តី ថ្នាក់លេខ២
ពីអភិបាលរង នៃគណៈអភិបាលរងខេត្តកំពង់ស្ពឺ ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលរងខេត្តព្រះសីហនុ
និងទី២.លោក នៃ គង់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលរងខេត្តកំពត
ឱ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទរលោកអភិបាលរងទាំង៣រូប
ដែលថ្នាក់ដឹកនាំបានផ្ទេរ ភារកិច្ច និងតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
ក្នុងការចូលរួមកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ កាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងការលើកទឹកចិត្តបំពេញការងារតាមតួនាទី
ភារកិច្ចស្របតាមវិជ្ជាជីវៈ ក្រមសីលធម៌ ការអភិវឌ្ឍសមត្ថភាព ការពង្រឹងសេវាសាធារណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ
ស្របតាមអភិក្រមទាំង៥របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា
ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល
ព្យាបាល និងវះកាត់ "។
ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានមានប្រសាសន៍ផ្តាំផ្ញើលោកអភិបាលរងខេត្តព្រះសីហនុទាំង ៣រូប ក្នុងការបំពេញតួនាទីភារកិច្ចដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
Post a Comment