ឯកឧត្តម វ៉ា ថន អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយទូរទស្សន៍មហាផ្ទៃស្ដីពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តក្រចេះ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីក្រោមឱវាទរបស់រដ្ឋបាលខេត្តចូលរួមធ្វេីបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ។ កិច្ចសម្ភាសន៍នេះរៀបចំធ្វើឡើងនៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ។

ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះ ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន នាពេលកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ទន្ទឹមនឹងនេះ គោលបំណង នៃកិច្ចសម្ភាសន៍នេះដែរ ក៏ជាការចង់ដឹងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម។

សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនជាមួយ ស្ថានីយទូរទស្សន៍មហាផ្ទៃ MOI TV៕




















Powered by Blogger.