រុស្ស៊ីអះអាងថា បានរារាំងយន្តហោះទម្លាក់គ្រាប់បែកអាមេរិកពីរគ្រឿងនៅលើតំបន់អាកទិក
ប្រភព៖ AFP
ម៉ូស្គូ៖ រុស្ស៊ីបានអះអាងថា ខ្លួនបានរារាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកពីរគ្រឿង មិនឱ្យឆ្លងកាត់ព្រំដែនរបស់ខ្លួនលើសមុទ្រ Barents ក្នុងតំបន់អាកទិក។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា
យន្តហោះចម្បាំងរបស់ខ្លួនបានសម្រុកឡើង ដើម្បីស្ទាក់ចាប់ «គោលដៅអាកាស ខិតជិតព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៊ី។
ក្រោយពីយន្តហោះចម្បាំងរុស្ស៊ីចូលទៅជិត យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក
ក៏បានផ្លាស់ប្តូរទិសដៅហោះហើរ និងចាកចេញពីព្រំដែនរុស្ស៊ី»។
កាលពីខែមិថុនា
រុស្ស៊ីក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា
បានប្រើប្រាស់យន្តហោះដ្រូនឈ្លបយកការណ៍លើសមុទ្រខ្មៅ
ដើម្បីជួយអ៊ុយក្រែនវាយលុកឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីផងដែរ
ទោះបីជាអាមេរិកតែងតែអនុវត្តការហោះហើរលើដែនទឹកអន្តរជាតិ
ដោយអះអាងថា ធ្វើឡើងស្របតាមច្បាប់អន្តរជាតិក៏ដោយ
ក៏ទីក្រុងម៉ូស្គូបានឆ្លើយតបកាន់តែខ្លាំងក្លាចំពោះសកម្មភាពទាំងនេះ។ កាលពីខែមិថុនា
រុស្ស៊ីបានព្រមានថា ការហោះហើរយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅលើសមុទ្រខ្មៅ អាចបង្កហានិភ័យនៃការប៉ះទង្គិចគ្នាផ្នែកយោធា៕

Post a Comment