សម្ដេចតេជោ អញ្ជើញដល់ទីក្រុងហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព អគ្គលេខាធិការបក្ស កុម្មុយនិស្តវៀតណាម
ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជាង៩ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់ អាកាសយានដ្ឋាណយបាយ រដ្ឋធានីហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ កក្កដា ។
សម្តេចតេជោ ហ៊ុន សែន
គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញ ទៅដល់រដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណ ក្ខន្ធសព
លោក Nguyen
Phu Trong អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម
បន្ទាប់ពីគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាលវៀតណាម
បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក
អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរយៈពេល២ថ្ងៃ
គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤។
តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងឱកាស
នៃការស្នាក់នៅរដ្ឋធានីហាណូយ សម្តេចប្រធានព្រឹទ្ធសភា
និងជួបពិភាក្សាការងារនិងទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចជាមួយ លោក តូ ឡឹម
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្ស
កុម្មុយនីស្តវៀតណាម លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៕
Post a Comment