ត្រាំ ព្រមានវាយអ៊ីរ៉ង់ឱ្យកាន់តែខ្លាំង ប្រសិនបើមានជាប់ពាក់ព័ន្ធនឹងករណីយន្តហោះ flydubai
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ថាទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធ នឹងករណីចាក់គ្នាដោយក្រុមពីឡុត នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ flydubai ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហើយថាអ៊ីរ៉ង់នឹងរងការវាយប្រហារតបតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួនពិតជាមានជាប់ពាក់ព័ន្ធមែននោះ។
លោក ត្រាំ គូសបញ្ជាក់ថា៖ «ផ្អែកលើអ្វីដែលខ្ញុំបានឮ ខ្ញុំអាចនិយាយបានថាចម្លើយគឺ yes ប៉ុន្តែយើងកំពុងដោះស្រាយបញ្ហានេះ នៅពេលនេះ»។
នេះជាចម្លើយរបស់លោក ត្រាំ ពេលដែលអ្នកសារព័ត៌មានសួរលោកថា តើអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍
ដែលកើតឡើងលើជើងហោះហើរពីទីក្រុងឌូបៃ ទៅកាន់ទីក្រុងតេលអាវីវ ដែរឬទេ? ចំពោះសំណួរថាតើសហរដ្ឋអាមេរិកនឹងសងសឹកអ៊ីរ៉ង់ដែរឬទេ ប្រសិនបើប្រទេសនេះ
គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ? លោក ត្រាំ
ឆ្លើយថា «ពួកគេនឹងត្រូវវាយប្រហារយ៉ាងធ្ងន់ធ្ងរ កុំបារម្ភអី»។
សូមជម្រាបថា មានការចោទប្រកាន់
ទៅលើពីឡុតរងម្នាក់នៅលើយន្តហោះ flydubai ថាបានវាយប្រហារលើប្រធានក្រុមពីឡុត
មុនពេលដែលអ្នកដំណើរនាំគ្នារត់ចូលទៅឃាត់ និងជួយយន្តហោះមិនឱ្យធ្លាក់។
តាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពីឡុងរងរូបនោះត្រូវគេល្បួងឱ្យមានគំនិតជ្រុលនិយម៕

Post a Comment