សម្តេចធិបតី ៖ ត្រូវប្រើ AI ធ្វើជាជំនួយការ របស់យើង ប៉ុន្ដែកុំឱ្យ AI ធ្វើជាមេ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ក្នុងសម័យទំនើបនេះ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កំពុងតែពេញនិយមនិងផុសផុល ប៉ុន្តែចំពោះការនិយមប្រើនេះ សម្តេចបានផ្តាំថា ត្រូវចេះប្រើ AI ធ្វើជាជំនួយការ ធ្វើងណាកុំឱ្យ AI ធ្វើជាមេ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំទាំងគ្រូ និងសិស្ស និស្សិតឱ្យមានការយកចិត្តទុកដាក់នៅក្នុងការអប់រំ, កុំឱ្យពឹងទាំងស្រុកទៅលើ AI និងទៅលើបច្ចេកវិទ្យា។ ប្រើប្រាស់វាចុះ ប៉ុន្ដត្រូវមានព្រំដែនច្បាស់លាស់ កុំពឹងផ្អែកលើវា។ ប្រើវា ដើម្បីជំនួយឱ្យយើងនៅក្នុងការគិត និងសម្រេចដាក់ចេញគោលការណ៍ និងជួយសម្រេចនូវកិច្ចការ លទ្ធផលដែលយើងចង់បានក្រោយពីការគិតរបស់យើង។ កុំរឿងអីទៅសួរ AI ទាំងអស់ មិនបាច់ស្រាវជ្រាវ មិនបាច់អានសៀវភៅនោះទេ៕



Powered by Blogger.