ល្ងាចនេះ កម្ពុជា ជួបហុងកុង ដណ្ដើមពាន FIFA ASEAN Cup
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហុងកុង ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA ASEAN Cup 2026 (Division 2) នាវេលាម៉ោង ៥ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះនៅកីឡដ្ឋាន Kai Tak។
នេះគឺជាការប្រកួតប្រវត្តិសាស្ដ្ររបស់ក្រុមគោព្រៃកម្ពុជា
ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង ក្នុងរយៈពេលជាង ៧០ឆ្នាំ
ខណៈខ្សែការពារជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា ប្ដេជ្ញាលេងដោយគ្មានការភ័យខ្លាច
ទោះបីត្រូវប្រឈមមុខជាមួយក្រុមម្ចាស់ផ្ទះ ចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ក៏ដោយ។
ក្រឡេកទៅមើលប្រវត្តិជួបគ្នា
រវាងក្រុមទាំងពីរវិញ រយៈពេលជាង ៦០ឆ្នាំមកហើយ ក្រុមជម្រើសជាតិកម្ពុជា
ទើបឈ្នះហុងកុងម្ដងប៉ុណ្ណោះ ពោលគឺជ័យជម្នះលើកដំបូង ក្នុងជំនួបចុងក្រោយ កាលពីថ្ងៃទី៩
ខែមិថុនា ឆ្នាំ២០២៦ ដោយកម្ពុជា បានយកឈ្នះ ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ
នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ ដូច្នេះចាំមើលតើល្ងាចនេះ កម្ពុជា
នឹងអាចបន្ថែមនូវកំណត់ត្រាប្រវត្តិសាស្រ្ដថ្មីទៀតបានទេ?

Post a Comment