សម្តេចតេជោ ៖ “បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត” ជាពាក្យស្លោកមានតម្លៃមិនសាបសូន្យ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចាត់ទុក នូវពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីកម្ពុជានូវពាក្យ “បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត” គឺជាពាក្យស្លោកមានតម្លៃមិនសាបសូន្យ ។
ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនៅចំពោះមុខនិស្សិតរាប់ពាន់នាក់នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា “បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត” នោះ ត្រូវបានសម្តេចសម្តេចតេជោ នៅរសៀលថ្ងៃដដែលនេះ មានប្រសាសន៍ថា សម្តេចបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឃ្លាថា “បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជីវិត” ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិតនោះ ជាពាក្យមួយឃ្លាមិនគ្រាន់តែជាពាក្យនិយាយឱ្យរួចពីមាត់នោះទេ ប៉ុន្តែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេលវេលា ។ សម្តេចតេជោមានប្រសាសន៍ថា “ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែង តែពាក្យមួយឃ្លានេះ ខ្ញុំចាត់ទុកថា ជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ (បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត)”៕


Post a Comment