កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ជាយន្តការចរចាទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរមាន
ភ្នំពេញ ៖ កម្ពុជាជ្រើសយក អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វេភាគីតែមួយ គត់ ដែលភាគីទាំងពីរមាន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
សូមរំលឹកថា កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ៕

Post a Comment