ប្រមុខសិទ្ធិមនុស្ស UN អំពាវនាវឱ្យចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ហានិភ័យនៃបច្ចេកវិទ្យា AI
ហ្សឺណែវ៖ ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅថ្ងៃចន្ទនេះ ដល់បណ្តាប្រទេសនានា និងក្រុមហ៊ុនបច្ចេកវិទ្យា ឱ្យចាត់វិធានការជាបន្ទាន់ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយព្រមានថា ការប្រណាំងប្រជែងបច្ចេកវិទ្យានេះកំពុងបង្កជាហានិភ័យធ្ងន់ធ្ងរដល់អត្ថិភាពរបស់មនុស្សជាតិ។
នៅក្នុងលិខិតផ្ញើជូនរដ្ឋាភិបាល
និងក្រុមហ៊ុនអភិវឌ្ឍន៍ AI លោក Volker Türk បានសង្កត់ធ្ងន់ថា
ពិភពលោកកំពុងឈានទៅរកចំណុចនៃការផ្លាស់ប្តូរដែលមិនអាចវិលត្រឡប់ក្រោយវិញបាន។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្រាវជ្រាវនៃក្រុមហ៊ុន Anthropic បានចេញការព្រមានថាកំណើនយ៉ាងលឿននៃ AI អាចនឹងរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស
ខណៈដែលថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ រួមមានលោក Dario Amodei នៃ Anthropic, លោក Elon Musk នៃ xAI និងលោក Sam Altman នៃ
OpenAI សុទ្ធតែបានបង្ហាញការគាំទ្រឱ្យមានការសម្របសម្រួលបន្ថយល្បឿននៃការអភិវឌ្ឍ។
លោក Türk បានសម្តែងការព្រួយបារម្ភដែលជោគវាសនារបស់មនុស្សជាតិ
ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើការសម្រេចចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួនតូច
និងបានទទូចឱ្យមានការបង្កើតក្របខណ្ឌច្បាប់រួមអន្តរជាតិ ដើម្បីគ្រប់គ្រងម៉ូដែល AI
ជឿនលឿន ដោយឈរលើមូលដ្ឋាននៃច្បាប់សិទ្ធិមនុស្ស៕

Post a Comment