លោក Han Zheng អញ្ជើញចូលរួមកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ និងបានថ្លែងសុន្ទរកថា

បរទេស៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ លោក Han Zheng អនុប្រធានរដ្ឋ​ចិន​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ​នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក​និងបានថ្លែងសុន្ទរកថា ។

លោក Han Zheng បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលនៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ហើយបន្ទាប់មកក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល​និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលបានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការកសាងសហគមន៍វាសនារួម​សម្រាប់មនុស្សជាតិ ។ ប្រទេសកាន់តែច្រើនឡើងៗ មានឆន្ទៈរួមគ្នា ដើម្បីបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់ពួកគេ ឆ្លើយ​តបនឹងការលំបាកនិងបញ្ហាប្រឈម ព្រមទាំងបង្កើនសុខុមាលភាពរួមរបស់មនុស្សជាតិ។

លោក Han Zheng បានលើកឡើងនូវសំណើចំនួនបួន៖ ទីមួយ គាំពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម​ និងកសាងសន្តិភាពយូរអង្វែងតាមរយៈសន្តិសុខរួម ។ ទីពីរ ​ប្រឈមមុខនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍសកលដោយពង្រឹងកិច្ចសហប្រតិបត្តិការបើកទូលាយដើម្បីជំរុញវិបុលភាពរួម ។ ទីបី ជំរុញការផ្លាស់ប្តូរ​និងការរៀនសូត្រ ពីគ្នាទៅវិញទៅមកខាង​អរិយធម៌ ដោយកសាងសាមគ្គីភាព និងការទុកចិត្តគ្នាឡើងវិញតាមរយៈកិច្ចសន្ទនា។ ទីបួន ជំរុញគោលការណ៍ពហុភាគីនិយម​និង​ពារភាពយុត្តិធម៌ តាមរយៈសកម្មភាពជាក់ស្តែង៕



Powered by Blogger.