គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ៣កន្លែង ក្នុងឃុំពងទឹក

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ​អនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ បានចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ (មាន់ជល់ និងឆ្នោតឡូតូអនឡាញ) ចំនួន ០៣ទីតាំង ក្នុងឃុំពងទឹក ដោយបានដកហូតវត្ថុតាងមួយចំនួន និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់។

​រដ្ឋបាលស្រុកដំណាក់ចង្អើរ បញ្ជាក់ជំហរមិនយោគយល់ ឬលើកលែងចំពោះទីតាំងល្បែងខុសច្បាប់ណាមួយឡើយ ហើយនឹងបន្តយុទ្ធនាការបង្ក្រាប «ដូចភ្លៀងរលឹម» ដើម្បីពង្រឹង «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនប្រជាពលរដ្ឋ។
​
អាជ្ញាធរស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការរាយការណ៍ និងផ្តល់ព័ត៌មានជាសម្ងាត់មកកាន់រដ្ឋបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ប្រសិនបើឃើញមានករណីលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕







Powered by Blogger.