ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ ទទួលអំណោយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសែនមនោរម្យ

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកជំទាវ កែវ សាវឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ហៀក សុផាន ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសែនមនោរម្យ និងក្រុមការងារ នាំយកឃីតមនុស្សធម៌កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ រងគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ នៅក្នុងភូមិជ្រៃសែន ក្រុងសែនមនោរម្យ ។


លោកជំទាវ អនុប្រធាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ដោយមិនរើសអេីង និងនិន្នាការនយោបាយអ្វីឡេីយ តាមពាក្យស្លោក « ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា »

ឃីតមនុស្សធម៏កាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប ឃីតចំនួន១ និងថវិកាចំនួន១០០,០០០រៀល ៕








 

Powered by Blogger.