ស្វែងយល់ពីកាលានុវត្តភាពថ្មីចំនួន ៣ សម្រាប់អ្នកវិនិយោគទុនបរទេស តាមរយៈពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន
បរទេស៖ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២៦ បានបិទបញ្ចប់នៅថ្ងៃទី ១៣ ខែកញ្ញា។
ព្រឹត្តិការណ៍លើកនេះបានទាក់ទាញសហគ្រាសចូលរួមតាំងពិព័រណ៍ចំនួនជាង ៤០០ សហគ្រាស ក្នុងនោះបូករួមទាំងសហគ្រាសលំដាប់កំពូលលើពិភពលោកចំនួន ៥០០ និងសហគ្រាសនាំមុខគេក្នុងវិស័យឧស្សាហកម្មនានា។ឆ្លងតាមរយៈការផ្លាស់ប្តូរមតិយោបល់ជាមួយថ្នាក់ដឹកនាំ នៃសហគ្រាសអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍លើកនេះ បានបង្ហាញឱ្យឃើញថា ពួកគេកំពុងចាប់យកកាលានុវត្តភាពថ្មីចំនួន ៣ ៖ ការធ្វើនវានុវត្តន៍ ការពង្រីកទីផ្សារទៅកាន់ក្រៅប្រទេស និងការបន្តបើកទូលាយរបស់ទីផ្សារចិន៕







Post a Comment