លោក Han Zheng អនុប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នៃវេទិកាសៀងសានប៉េកាំងលើកទី ១៣ ព្រមទាំងថ្លែងសុន្ទរកថា
បរទេស៖ កាលពីថ្ងៃទី ១៥ ខែកញ្ញា លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នៃវេទិកាសៀងសានប៉េកាំងលើកទី ១៣ ព្រមទាំងថ្លែងសុន្ទរកថា ។
លោក Han Zheng បានលើកឡើងថា បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង ។ ប្រឈមនឹងបម្រែបម្រួលនៃពិភពលោក បម្រែបម្រួលនៃយុគសម័យនិងបម្រែបម្រួលនៃប្រវត្តិសាស្រ្ត លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិនិងគំនិតផ្តួចផ្តើមសកលចំនួនបួនដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ដោះស្រាយបញ្ហារួមដែលមនុស្សជាតិបាននិងកំពុងប្រឈមមុខ ។លោក Han Zheng បានលើកឡើងនូវសំណើបួនចំណុច៖ទី១ ប្រកាន់ខ្ជាប់នូវការគាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ទី២ ប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ ។ ទី៣ ប្រកាន់ខ្ជាប់ការដោះស្រាយវិវាទនិងការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា ។ ទី៤ ប្រកាន់ខ្ជាប់ការផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាពនិងជំរុញឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន ។
លោក Han Zheng រំពឹងទុកថា ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំនឹងធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅដើម្បីរួមចំណែកថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការខាងសន្តិសុខអន្តរជាតិនិងគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ៕

Post a Comment