លោក Xi ​Jinping ផ្ញើសារលិខិត​ឆ្លើយតប​ទៅកាន់សមាជិក​ទាំងអស់នៃ “ក្រុម​ប៉ូលីស​ពិសេស​១១០”នៃ​ក្រុង​Zhangzhou ​ខេត្ត Fujian​

បរទេស៖ នាពេលថ្មីៗ​កន្លងទៅនេះ លោក Xi ​Jinping ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន ​ប្រធានរដ្ឋចិននិងជា​ប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិមចិន​បានផ្ញើ​សារ​លិខិត​ឆ្លើយតប​ទៅកាន់​សមាជិកទាំងអស់​នៃ“ក្រុម​ប៉ូលីស​ពិសេស​១១០”នៃ​ក្រុង​Zhang​zhou​ ខេត្ត Fujian​ ដោយលើកឡើង​ការ​លើកទឹក​ចិត្ត​យ៉ាង​ស្និទ្ធ​ស្នាល​និង​ការរំពឹងទុក​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះពួកគេ ។

លោក Xi ​Jinping បាន​ថ្លែងក្នុង​សារលិខិតឆ្លើយ​តបថា “ក្រុម​ប៉ូលីស​ពិសេស​១១០”នៃ​ក្រុង​Zhangzhou គឺជានាមប័ណ្ណដ៏​លេច​ធ្លោ​នៃ​ប្រព័ន្ធ​សន្តិសុខ​សាធារណៈ ដែលបានបន្សល់​ទុក​នូវ​ចំណាប់​អារម្មណ៍​យ៉ាងជ្រាលជ្រៅ​ដល់ខ្ញុំ ។ ​ការ​ការពារសុភមង្គល​របស់ប្រជាពលរដ្ឋ​និង​ការពារសន្តិសុខ​របស់គ្រួសារនិង​ប្រទេសជាតិ ​គឺជាភារកិច្ច​ធ្ងន់របស់​បុគ្គលិក​ការ​ពារ​សន្តិសុខ​សា​ធា​រណៈ​គ្រប់​រូប​។ សង្ឃឹមថា​ ប៉ូលីសសន្តិសុខ​សាធារណៈ​គ្រប់​រូប​នឹង​ប្រកាន់​ខ្ជាប់​បំណងដើម​ ​ផ្សព្វផ្សាយ​ប្រពៃណីដ៏​ល្អប្រសើរ ហ៊ាន​រ៉ាប់រង​ទំនួល​ខុសត្រូវ​ ​ដើម្បីធ្វើជា​អ្នក​ការពារ​បក្សនិង​ប្រជាជនដ៏​ស្មោះត្រង់ ៕



Powered by Blogger.