សមរាត្រី ក្នុងរដូវវស្សាឆ្នាំនេះទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ ទោះអាកាសធាតុមិនអំណោយផល និងថ្ងៃមិនរះក៏ដោយ
ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ «សមរាត្រី» នៅរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនា និងផ្តិតយកទិដ្ឋភាពដ៏ពិសេសនៃបាតុភូតធម្មជាតិ និងស្ថាបត្យកម្មបុរាណដ៏ល្បីល្បាញរបស់កម្ពុជាបើទោះបីជាអាកាសធាតុមិនអំណោយ ផល និងមិនអាចមើលឃើញព្រះអាទិត្យរះដូចការរំពឹងទុកក៏ដោយ។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានអញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍សមរាត្រីជាមួយភ្ញៀវទេសចរ និងមន្ត្រីពាក់ព័ន្ធ
ដោយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍
និងផ្សព្វផ្សាយសក្តានុពលបេតិកភណ្ឌវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក។
ទោះបីស្ថានភាពអាកាសធាតុមានពពកច្រើន
និងមិនអាចមើលឃើញទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទបានច្បាស់លាស់ក៏ដោយ
ក៏ភ្ញៀវទេសចរជាច្រើននៅតែបង្ហាញនូវភាពរីករាយ
និងចាប់អារម្មណ៍ចំពោះបរិយាកាសពិសេសនៃព្រឹត្តិការណ៍នេះ ដែលកើតឡើងតែពីរដងប៉ុណ្ណោះក្នុង១ឆ្នាំ។
ព្រឹត្តិការណ៍សមរាត្រី
ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា
ដែលឆ្លុះបញ្ចាំងពីភាពអស្ចារ្យ នៃចំណេះដឹងផ្នែកតារាសាស្ត្រ
និងស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ
ហើយបន្តទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរមកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។
អាជ្ញាធរពាក់ព័ន្ធរំពឹងថា ព្រឹត្តិការណ៍នេះនឹងបន្តរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ
និងលើកកម្ពស់កិត្តិនាមរមណីយដ្ឋានអង្គរ ជាគោលដៅទេសចរណ៍វប្បធម៌ដ៏លេចធ្លោរបស់កម្ពុជា៕






Post a Comment