ជនជាតិថៃ១១នាក់ ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅកម្ពុជាខុសច្បាប់ ត្រូវបណ្ដេញចេញ
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានបណ្តេញជនជាតិថៃ ១១នាក់ បញ្ជូនពីខេត្តសៀមរាប ដែលពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តទោសចប់ ស្របពេលថៃបញ្ជូនពលករខ្មែរចំនួន៣២នាក់ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានប្រសាសន៍ថា
អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិថៃចំនួន ១១នាក់ ក្នុងនោះស្រី៥នាក់
ដែលបញ្ជូនពីខេត្តសៀមរាបហើយត្រូវបណ្តេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ស្របពេលដែលអាជ្ញាធរថៃបញ្ជូនពលករខ្មែរចំនួន ៣២នាក់ ក្នុងនោះស្រី ៧នាក់និងកុមារ
៣នាក់។
លោកបានបញ្ជាក់ថា «ពលករខ្មែរដែលភាគីថៃចាប់បញ្ជូនតាមច្រកខ្លងលឹកដែលឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ក្រោយអាជ្ញាធរកម្ពុជាទទួលបាន
បានជូនអាហារសម្រន់បាយសាច់ជ្រូក១ប្រអប់និងទឹកបរិសុទ្ធ១ដប។ ក្រោយមន្ត្រីជំនាញសាក់សួរព័ត៌មានហើយ
បានដឹកតាមរថយន្តបញ្ជូនទៅមណ្ឌលសំចតក្រុងប៉ោយប៉ែតដើម្បីរៀបចំបញ្ជូនបន្តដល់លំនៅដ្ឋាន»។
ឧត្តមសេនីយ៍ទោ យឿម ម៉ាន់
អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានបញ្ជាក់ថា
ជនជាតិថៃចំនួន១១នាក់ក្នុងនោះមានស្រី៥នាក់ត្រូវបានអាជ្ញាធរកម្ពុជាដឹកជញ្ជូនពីខេត្តសៀមរាប
មកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបណ្តេញចេញពីកម្ពុជា
ដែលបានប្រព្រឹត្តបទល្មើសនិងស្នាក់ដោយខុសច្បាប់នៅខេត្តសៀមរាបនិងអនុវត្តទោសចប់
ពេលបណ្តេញពីកម្ពុជាត្រូវបានទិដ្ឋការមិនអោយចូលមកកម្ពុជាមានរយៈពេល៣ទៅ៥ឆ្នាំ៕





Post a Comment