ឯកឧត្តម ញ៉ែម សំអឿន៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធផ្តល់នូវសារសំខាន់សម្រាប់ប្រជាពលរដ្ឋ ធានាបាននូវភាពស្របច្បាប់
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារ:សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់ដីធ្លី។
កាថ្លែងរបស់ឯកឧត្តម អភិបាល
ខេត្តរតនគិរីបែបនេះគឺក្នុងឱកាស ដែលឯកឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៣ភូមិក្នុងឃុំកាឡៃ
ស្រុកអូរជុំ នារសៀលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០២៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន
ប៊ុនថាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងឯកឧត្តម ណាប់
ប៊ុនហេង ។ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរ ចំពោះពុកម៉ែបងប្អូន ជាម្ចាស់ដី
ដែលកន្លងមកបានចូលរួមគ្រប់នីតិវិធី
នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីររៀប
ចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
រហូតឈានដល់ដំណាក់កាលនៃការចែកប័ណ្ណនាពេលនេះ។
ឯកឧត្តម ញ៉ែម សំអឿន បន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
គឺជាការចុះបញ្ជីដំបូងហើយពិតជាផ្តល់នូវសារសំខាន់ណាស់សម្រាប់បងប្អូន
ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់
ភាពច្បាស់លាស់នៃការកាន់ កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ
ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែលអាចធ្វើបាន។
ក្នុងឱកាសនេះនេះផងដែរ ឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ បានកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារ
យុវជនស្ម័គ្រចិត្ត ទោះបីមានស្ថានភាពលំបាក ភ្លៀងធ្លាក់ច្រើន ផ្លូវ រអិល
និងស្ថានភាពផ្សេង ក្នុងគោលដៅជំរុញការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ
និងសូមថ្លែងអំណរគុណ ដល់អាជ្ញាធរស្រុកអូរជុំ អាជ្ញាធរឃុំ លោកមេភូមិ
និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម និងបង្កលក្ខណៈ ងាយស្រួលដល់ក្រុមការងារនាពេលកន្លងមក។
ឯកឧត្តម អនុរដ្ឋលេខាធិការ
បានលើកឡើងពីការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា
ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់
ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋដោយ
ផ្អែកតាមផែនការរបស់ក្រសួង
រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់
ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់ត្រឹមឆ្នាំ ២០២៥ក្រោមពាក្យស្លោក “ចុះបញ្ជីបញ្ចប់ ចែកបណ្ណបរិយាកាសគ្មានវិវាទ។
ឯកឧត្តម បានផ្តាំផ្ញើ ពោះប្រជាពលរដ្ឋ
ទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានគ្រប់ៗគ្នា
ចំពោះភូមិដែលបានចុះបញ្ជី
និងក្បាលដីដែលបានចេញប័ណ្ណនាពេលនេះក្រោយពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច
ត្រូវទុកដាក់ និងរក្សាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានគង់វង់
កុំឱ្យបាត់បង់ ឬខូច ត្រូវទុកកន្លែងដែលស្ងួត គ្មានសំណើម
និងត្រូវធានាថាមានសុវត្ថិភាពក្នុងករណីត្រូវលក់ទិញ ឬធ្វើអំណោយបន្ត
ត្រូវអនុវត្តតាមនីតិវិធីសុរិយោដី និងសៀវភៅគោលបញ្ជី ដីធ្លី
ដោយត្រូវឆ្លងកាត់ការផ្ទេរកម្មសិទ្ធិ(កាត់ឈ្មោះ) តាមរយៈរដ្ឋបាលសុរិយោដី
ដែលមានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈអាជ្ញាធរឃុំ
ការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក។
សូមបញ្ជាក់ថា តាមការលើកឡើងរបស់លោកលី ឧសភា
ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ខេត្តរតនគិរី បានអោយដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ
នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធនៅពេលនេះមានចំនួន៣ភូមិគឺភូមិកាឡៃ១
ភូមិកាឡៃ២ និងភូមិកាឡៃ៣ ស្មើនឹង ១,២៣៩ វិញ្ញាបនបត្រ ៕












Post a Comment