ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ធរស់នៅតំបន់មិនរៀបរយ និងអ្នកប្រកបអាជីវកម្មតាមឆ្នេរ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា

ដោយ : ទ្រី ហៀន

ខេត្តកែប៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់មិនរៀបរយ និងអ្នកប្រកបអាជីវកម្មលក់ដូរតាមឆ្នេរ។

ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកែប ក្នុងគោលបំណងស្តាប់មតិយោបល់ និងសំណូមពរ ស្វែងយល់អំពីស្ថានភាពរស់នៅ ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប ក្នុងការរៀបចំសណ្តាប់ធ្នាប់ទីក្រុងឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពស្រស់ស្អាត ស័ក្តិសមជាខេត្តទេសចរណ៍ជាប់មាត់សមុទ្រទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិមកលេងកំសាន្តសម្រាកលម្ហែកាយ។












Powered by Blogger.