ចិន រីករាយសហការ ជាមួយកម្ពុជា ដើម្បីជំរុញ គម្រោងការពារបេតិកភណ្ឌវប្បធម៌ទ្វេភាគី ឱ្យកាន់តែសកម្ម

ភ្នំពេញ៖ លោក វ៉ាង វិពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ភាគីចិនរីករាយ សហការជាមួយភាគីកម្ពុជា ដើម្បីជំរុញនូវគម្រោងការពារបេតិកភណ្ឌវប្បធម៌ទ្វេភាគីឱ្យកាន់តែសកម្ម។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានបង្ហាញសេចក្តីសោមនស្ស រីករាយណាស់ ដែលបានចូលរួមជាមួយ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងពិធីបើកមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជា ក្រោមប្រធានបទ“កេរដំណែលមាតុភូមិ ការចែករំលែកភាពស្រស់ស្អាត”។

លោក វ៉ាង វិនពីន បន្ថែម ប្រទេសចិននិងកម្ពុជា គឺជាប្រទេសអរិយធម៌ចំណាស់ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងវប្បធម៌ដ៏ស្រស់ផូរផង់។ អរិយធម៌ចិននិងអរិយធម៌ខ្មែរ បានសិក្សាពីគ្នាទៅវិញទៅមក បានបង្ហាញពីភាពត្រចះត្រចង់ឱ្យគ្នាទៅវិញទៅមក និងបង្កើតបានជារឿងនិទានដ៏ល្អប្រពៃក្នុងការរួមរស់ជាមួយគ្នាក្នុងភាពស្រស់ស្អាតផ្សេងពីគ្នានៃអរិយធម៌ពិភពលោក។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា «ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញនូវ គម្រោងការពារបេតិកភណ្ឌវប្បធម៌ទ្វេភាគី ឱ្យកាន់តែសកម្ម ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យ មានដូចជាបុរាណវិទ្យា រួមគ្នា ការជួសជុលវត្ថុបុរាណ និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិមានដូចជាយន្តការសម្របសម្រួលអន្តរជាតិអង្គរ និងសម្ព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ីជាដើម ត្រូវពង្រឹងការទំនាក់ទំនងនិងកិច្ចសហការ ចាក់បញ្ចូលកម្លាំងចលករមនុស្សសាស្រ្ត កាន់តែរឹងមាំទៅក្នុងការពន្លឿនកិច្ចកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល រួមចំណែកកាន់តែធំធេងក្នុងការជំរុញផ្លាស់ប្តូរនិងសិក្សាពីគ្នាទៅវិញទៅមកអំពីអរិយធម៌ពិភពលោក»៕







Powered by Blogger.