ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការពន្ធនាគាខេត្តកែប
អត្ថបទ : ទ្រី ហៀន
ខេត្តកែប÷ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូនអគារឃុំ អគាររដ្ធបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកបក្សសួងមហាផ្ទៃជាច្រើនរូប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប លោក/លោកស្រីជាអភិបាលរង ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត/ស្នងការង, លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត/មេបញ្ជាការរង, លោកឧត្តមសេនីយ៍មេបញ្ជាការសឹករងខេត្ត/មេបញ្ជាការរង, លោកអភិបាល/អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការក្នុងខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ត្រីពន្ធនាគារ អាជ្ញាធរសង្កាត់/ឃុំ លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅពន្ធនាគារខេត្តកែបនាពេលនេះ គឺជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់សម្រាប់ខេត្តកែប ក្នុងការលើកកម្ពស់សមត្ថភាពគ្រប់គ្រង ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីពន្ធនាគារ ស្របតាមច្បាប់ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា ពន្ធនាគារខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លើផ្ទៃសរុបដីជាង ៥.៥ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានអគារឃុំឃាំងចំនួន ១ខ្នង កម្ពស់ ២ជាន់ និងអគាររដ្ឋបាលចំនួន ១ខ្នង កម្ពស់ ១ជាន់ នឹងត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែទោះយ៉ាងណាមិនមានទូរលេខបង្ហាញពីការចំណាយក្នុងការសាងសង់ពន្ធនាគារខាងលើនេះឡើយ៕
























Post a Comment