អតីតមេបញ្ជាការអ៊ុយក្រែន មើលមិនឃើញពីក្តីសង្ឃឹមថាអ៊ុយក្រែនអាចក្លាយជាសមាជិក NATO
បរទេស៖ អតីតមេបញ្ជាការកំពូលម្នាក់របស់អ៊ុយក្រែន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំចក្រភពអង់គ្លេសបាននិយាយថា រូបលោកមើលមិនឃើញថាមានក្ដីសង្ឃឹមដែលប្រទេសរបស់លោកអាចក្លាយជាសមាជិករបស់ NATO ជាក្ដីប្រាថ្នាមួយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែននោះទេ។
ថ្លែងទៅកាន់ក្រុមឯកអគ្គរដ្ឋទូតអ៊ុយក្រែនក្នុងកិច្ចប្រជុំមួយ
លោក Zaluzhnyi
បាននិយាយថាអ៊ុយក្រែនប្រហែលជាគ្មានផ្លូវអាចបំពេញតាមស្ដង់ដារយោធាដែលត្រូវបានតម្រូវជាចាំបាច់ដើម្បីចូលរួមជាមួយ
NATO នោះឡើយ។
«ខ្ញុំស្គាល់ NATO ច្បាស់ណាស់។
ប្រើពេលជាង ១២ឆ្នាំ។
ខ្ញុំបានធ្វើការដោយផ្ទាល់ដើម្បីធ្វើឱ្យប្រាកដថាយើងអាចបំពេញតាមតម្រូវការស្ដង់ដាររបស់
NATO ហើយជារៀងរាល់ឆ្នាំ ខ្ញុំតែងតែស្ដាប់ឮពីការសន្យា
និងការនិយាយពីវិធីដែលយើងអាចចូលរួមជាមួយ NATO រហូតមកទល់នឹងសព្វថ្ងៃ។
ប៉ុន្តែគួរឱ្យស្ដាយ យើងនឹងមិនអាចចូលរួមជាមួយ NATO បានទេ»។ នេះជាការលើកឡើងរបស់លោក Valery Zaluzhnyi។
សូមជម្រាបថា អ៊ុយក្រែន
បានបញ្ចូលគោលដៅជាយុទ្ធសាស្ត្រចង់ចូលរួមជាមួយ NATO និងសហភាពអឺរ៉ុប
ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ប៉ុន្តែបានទទួលស្គាល់ថាបច្ចុប្បន្ន
អ៊ុយក្រែននឹងមិនត្រូវបានស្វាគមន៍ឱ្យចូលរួមជាមួយ NATO ពីសំណាក់រដ្ឋជាសមាជិកទាំងអស់នោះទេ៕ (Reuters)

Post a Comment