៧ខែ ឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករជាង៧០ម៉ឺនតោន ទទួលបានទឹកប្រាក់ ជាង៤១៥លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៧០៧ ៤៧១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ៤១៥លានដុល្លារ។ នេះបេីយោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុ ជា។
ការនាំចេញអង្ករជាង៧០ម៉ឺនតោននេះ
ធ្វេីឡេីងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦
ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ បានបរិមាណអង្ករចំនួន ២០៧
១៥៧ តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៤៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន
និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន ១០៣.៣១ លានដុល្លារសហរដ្ឋអាមេរិក
ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ២៦៦ ៣០០ តោន
គិតជាទឹកប្រាក់ចំនួន ១០២.៨៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៥
ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី
ញ៉ូហ្សេឡេន។ល។ បានចំនួន ៥៩ ០៨៤ តោន គិតជាទឹកប្រាក់ចំនួន ៥២ .៥២
លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញ មាន អង្ករក្រអូបចំនួន ៥៩.២៣%
ប្រភេទអង្ករសគ្រាប់វែង ២៣.៦៦% អង្ករចំហុយ ១.៩៣% អង្ករសរីរាង្គចំនួន ១.២៨%
អង្ករបាក់គ្រប់ប្រភេទ ១៣.៧០% និងអង្ករផ្សេងៗចំនួន ០.២% ។
ជាមួយគ្នានេះ កម្ពុជាបាននាំចេញស្រូវចំនួន ៣ ០០៦ ១២២ តោនស្រូវសើម
ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៦៦៥.៧០ លានដុល្លារសហរដ្ឋអាមេរិក ៕



Post a Comment