រដ្ឋមន្រ្តីបរិស្ថាន គាំទ្ររាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ហើយ ក្រសួងបរិស្ថាន បន្តផ្តល់កិច្ចសហការ និងការសម្របសម្រួល ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី
បានមានប្រសាសន៍លើកឡើងបែបបនេះ ក្នុងឱកាសទទួលជួប
សម្តែងការគួរសមនិងរាយការណ៍ការងារអំពីវឌ្ឍនភាព នៃគម្រោងបណ្តាញខ្សែកាប្លិ៍អុបទិក
លើគោកនៅប្រទេសកម្ពុជា និងគម្រោងបណ្តាញខ្សែកាប្លិ៍ ក្រោមបាតសមុទ្រ AAE-1 ដឹកនាំដោយលោក He Leping អគ្គនាយកក្រុមហ៊ុន CFOCN
នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត
អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព
គឺក្រសួងបរិស្ថាន តែងតែផ្ដល់ការគាំទ្រជានិច្ច ដល់គម្រោងវិនិយោគទាំងឡាយណានៅកម្ពុជា
ហើយជាមួយគ្នានេះក្រសួងក៏ពង្រីកដៃគូជាមួយដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍
និងភាគីពាក់ព័ន្ធ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ
តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
និងស្រមតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា
ដើម្បីទាក់ទាញទុនអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែង។
ក្នុងឱកាសនោះ
លោក He Leping អគ្គនាយកក្រុមហ៊ុន CFOCN បានថ្លែងអំណរគុណចំពោះការគាំតញរនិងលើកទឹកចិត្តពីក្រសួងបរិស្ថាន
និងបានវាយតម្លៃខ្ពស់
ចំពោះការដឹកនាំគ្រប់គ្រងវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបាន គាំទ្របន្ថែមទៀត
ចំពោះក្រុមហ៊ុនវិនិយោគបច្ចុប្បន្ន ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម
និងបរិស្ថាន៕






Post a Comment