កម្ពុជា-ម៉ាឡេស៊ី គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើនវិស័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ
ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន ពាណិជ្ជកម្ម
និងការវិនិយោគ កសិកម្ម អប់រំ សន្តិសុខ ការពារជាតិ ការងារ ទេសចរណ៍
និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សម្រាប់កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង
និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា
ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុកិច្ចប្រជុំ
លើវិស័យសំខាន់ៗខាងលើ។ នៅចុងបញ្ចប់ ឯកឧត្តមសហប្រធានទាំងពីរបានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ
JCBC
កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ
សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
ក៏បានរៀបចំពិធីជប់លៀងផ្លូវការ ជាកិត្តិយសជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
និងគណៈប្រតិភូផងដែរ៕







Post a Comment