ព្រឹកនេះ ព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជាដ៏ល្អវិចិត្រ និងស្កឹមស្កៃ
ភ្នំពេញ៖ វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា ដ៏ស្កឹមស្កៃ និងល្អវិចិត្រ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ពិធីសម្ពោធនឹងប្រព្រឹត្តទៅយ៉ាងមហោឡារិក និងប្រកបដោយអំណររីករាយ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិធីនាព្រឹកថ្ងៃនេះ
ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយសម្តេចតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី
ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ព្រមទាំងសម្តេច លោក លោកស្រី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ី សោភា
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន ថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា-រដ្ឋសភា
ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត និងភ្ញៀវកិត្តិយសជាតិ
អន្តរជាតិជាច្រើនរូបផ្សេងទៀត៕


Post a Comment