ទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា មិនបានបញ្ជួនបុគ្គលិកណាមួយ ទៅកាន់តំបន់ព្រំដែនថ្មដា នោះទេ

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចេញមុខបញ្ជាក់ថា មិនបានបញ្ជូនបុគ្គលិកណាមួយ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដូចការលើកឡើងមួយចំនួន ដែលថានាបមន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជា បានអមដំណើរម្ចាស់សណ្ឋាគារហេងហ្វាងជនជាតិចិ នទៅកាន់តំបន់ព្រំដែនថ្មដា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា មន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជា បានអមដំណើរម្ចាស់សណ្ឋាគារហេងហ្វាងជនជាតិចិ នទៅកាន់តំបន់ព្រំដែនថ្មដា។

លោក វ៉ាង វិនពីន បញ្ជាក់ថា «ស្ថានទូតចិន ប្រចាំនៅកម្ពុជាប្រកាសថា របាយការណ៍ខាងលើមិនពិតទេ ហើយមិនបានបញ្ជូនបុគ្គលិកណាមួយ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបរាប់ខាងលើនាពេលថ្មីៗ នេះទេ។ យើងសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ និងមិត្តភក្តិ មកពីគ្រប់មជ្ឈដ្ឋាន នឹងផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ដោយប្រុងប្រយ័ត្ន ហើយមិនជឿ ឬផ្សព្វផ្សាយព័ត៌មាន ដែលមិនបានផ្ទៀងផ្ទាត់ ដោយងាយនោះទេ»៕





Powered by Blogger.