អាជីវករនៅផ្សារនាគមាស ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យ ទទួលអំណោយរបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី
ភ្នំពេញ៖ អាជីវករនៅផ្សារនាគមាស ចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទទួលបានថវិកាចំនួន១លានរៀល ក្នុងមួយស្តង់ ដែលថវិកាទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលនាំយកមកចែកជូនដោយលោក ហួត ហៃ អភិបាលរាជធានីភ្នំពេញ ស្តីទី។
ពិធីប្រគល់ថវិកានេះបានធ្វើឡើងនាល្ងាចថ្ងៃទី៣០
ខែសីហា ២០២៦នេះ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរាជធានីភ្នំពេញស្តីទី
តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
នៅបរិវេណអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ សង្កាត់ផ្សារដើគរ ខណ្ឌទួលគោក។
គួរបញ្ជាក់ថា ផ្សារនាគមាស
ត្រូវបានអគ្គិភ័យវាយប្រហារយ៉ាងសន្ធោសន្ធៅ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា
ឆ្នាំ២០២៦នេះ ស្ថិតនៅផ្សារផ្លែឈើA៥ ភូមិ២
សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា
ប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៦០ម៉ែត្រ ១៤០ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះតូបចំនួន២១១តូប រួមនឹងសម្ភាររបស់អាជីវករជាច្រើនទៀត
តែមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួសនោះឡើយ។ អគ្គិភ័យនេះ
បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន២១គ្រឿង
ប្រេីប្រាស់ទឹកអស់ចំនួន១៤៧គ្រឿង។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕








Post a Comment