សហរដ្ឋអាមេរិក វាយប្រហារសាជាថ្មីលើអ៊ីរ៉ង់ អ៊ីរ៉ង់សងសឹកវិញដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២គ្រឿង នៅលើកោះតូចមួយរបស់អ៊ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលនេះជាការវាយប្រហារលើកដំបូងក្នុងរយៈពេលមួយខែមកនេះ និងជំរុញឱ្យអ៊ីរ៉ង់សងសឹកវិញ។
ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាការវាយប្រហារលើកោះ
Larak
របស់អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ
ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ដំឡើងគ្រាប់មីនសមុទ្រនៅច្រកសមុទ្រ Hormuz
ប៉ុន្មានថ្ងៃ
បន្ទាប់ពីយោធាអាមេរិកបានប្រកាសបោសសម្អាតគ្រាប់មីនសមុទ្រទាំងស្រុងចេញពីច្រកសមុទ្រដ៏សំខាន់មួយនេះ។
ប៉ុន្តែ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក កងកម្លាំងឆ្មាំបដិវត្តន៍
នៅថ្ងៃចន្ទ ទី៣១ ខែសីហា បានបើកការវាយប្រហារដោយបាញ់មីស៊ីលបាលិស្ទីគលើមូលដ្ឋានទ័ព King
Hussein និង Al Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី។
នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដោយបន្ថែមថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះ
Larak បានបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
កាលពីសប្ដាហ៍មុន បានប្រកាសពីការបោសសម្អាតគ្រាប់មីនសមុទ្រទាំងអស់ចេញពីច្រកសមុទ្រ Hormuz
ហើយបានព្រមានថានាវា ឬទូក
ទាំងឡាយណាដែលហ៊ានដំឡើងគ្រាប់មីនសមុទ្រសាជាថ្មីនឹងត្រូវបានកម្ទេច៕ (AFP)

Post a Comment