មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញឱ្យរដ្ឋអារ៉ាប់ក្នុងតំបន់ រួបរួមគ្នាប្រឆាំងនឹងសត្រូវពិតបា្រកដ
បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានជំរុញឱ្យបណ្ដាប្រទេសមូស្លីម (ឬប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន) ជាពិសេសគឺបណ្ដាប្រទេសមូស្លី ក្នុងតំបន់ឈូងសមុទ្រពែក្ស រួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកហៅថាជាសត្រូវពិតប្រាកដរបស់ពួកគេ ហើយថាការបែកបាក់គ្នានៅក្នុងចំណោមមូស្លីមមានតែហុចប្រយោជន៍ឱ្យសត្រូវតែប៉ុណ្ណោះ។
ការអំពាវនាវឱ្យរបស់លោក Mojtaba
Khamenei ត្រូវបានចេញផ្សាយជាសារសរសេរដោយដៃនៅលើគណនីTelegram ឈ្មោះ Islamic Unity Week របស់មេដឹកនាំកំពូលអ៊ីរ៉ង់។
លោកក៏បានអំពាវនាវផងដែរឱ្យមូស្លីមទាំងអស់សាមគ្គីគ្នា
ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការពារគ្នាទៅវិញទៅមក។
ថ្វីបើមិនបានបញ្ជាក់ចំៗថាសត្រូវពិតប្រាកដនោះជានរណា
តែគេដឹងថាលោកចង់សំដៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ការអំពាវនាវឱ្យរបស់លោក Mojtaba
Khamenei ធ្វើឡើងបន្ថែមពីលើសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន
ទៅកាន់ប្រជាជនអ៊ីរ៉ង់ ដោយជំរុញឱ្យមានសាមគ្គីភាព និងណែនាំដល់អាជ្ញាធរអ៊ីរ៉ង់
ត្រូវចៀសវាងការធ្វើសេចក្ដីថ្លែងការណ៍ទាំងឡាយមានលក្ខណៈបំបាក់ទឹកចិត្ត
និងធ្វើឱ្យជាតិចុះខ្សោយ
សូមជម្រាបថា លោក Mojtaba
Khamenei មិនបានបង្ហាញខ្លួនជាសាធារណៈជាច្រើនខែមកហើយ
ក្រោយរងរបួសក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីជាង៦ខែមុន
ដែលបានបង្កទៅជាសង្រ្គាម និងបានសម្លាប់ឪពុករបស់លោក គឺអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah
Ali Khamenei៕ (Reuters)

Post a Comment