សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត

ដោយ : ទ្រី ហៀន

ខេត្តកែប÷ នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូងខេត្តកែប និង ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តរួមមាន÷

១- បូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តការងារបន្ត។
២- ផ្សព្វ​ផ្សាយ​ស្មារតី​អង្គប្រជុំ​បូកសរុប​ការងារ​រយៈពេល​ ៦ខែ​ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង​យុទ្ធនាការ​ត្រួត​ពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី២១ ខែ​កក្កដា​ ឆ្នាំ​២០២៦​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ​ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ។
៣- ពង្រឹងវិន័យ និងវត្តមាន។
៤- បញ្ហាប្រឈមផ្សេងៗ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោក/លោកស្រីជាចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកស្រីអនុប្រធានលេខាធិការដ្ឋាន លោក/លោកស្រីជាក្រឡាបញ្ជី លោកប្រធានការិយាល័យ និងមន្ត្រីរដ្ឋបាល នៃលេខាធិការដ្ឋានរដ្ឋបាលជាច្រើនរូប៕













Powered by Blogger.