អ៊ីរ៉ង់ ថា គ្មានវឌ្ឍនភាពអ្វីសោះ ក្នុងការស្តារកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក
ឌូបៃ៖ ប្រភពជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តមានភាពប្រទាំងប្រទើសគ្នាយ៉ាងខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមជាស្ថាពរ ដោយការប៉ុនប៉ងស្តារកិច្ចព្រមព្រៀងបណ្តោះអាសន្នឡើងវិញ គឺ «មិនទទួលបានលទ្ធផលអ្វីទាល់តែសោះ»។
ការអះអាងនេះបានធ្វើឱ្យក្តីសង្ឃឹមសន្តិភាពកាន់តែស្រអាប់
បន្ទាប់ពីការវាយប្រហារលើនាវាពាណិជ្ជកម្មកាលពីថ្ងៃអង្គារ
បានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងសាជាថ្មី។ គួររំលឹកថា
កិច្ចព្រមព្រៀងខែមិថុនាបានដួលរលំយ៉ាងឆាប់រហ័ស ក្រោយលោក ដូណាល់ ត្រាំ ប្រកាសលុបចោល
ហើយអ៊ីរ៉ង់ក៏ប្រកាសផ្អាកការអនុវត្តតាមដូចគ្នា។
អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា
មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈទីក្រុងតេហេរ៉ង់អះអាងថា
ទីក្រុងវ៉ាស៊ីនតោនជាអ្នកបំពានកិច្ចសន្យាមុន ដោយមិនព្រមដកការបិទខ្ទប់កំពង់ផែ
និងមិនព្រមដោះលែងទ្រព្យសម្បត្តិដែលជាប់បង្កក។
សង្គ្រាមដែលផ្តើមឡើងដោយអាមេរិក
និងអ៊ីស្រាអែលកាលពីខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់នៅអ៊ីរ៉ង់ និងលីបង់
ខណៈដែលអ៊ីរ៉ង់ក៏បានសងសឹកវាយប្រហារទីតាំងអាមេរិកនៅតាមបណ្តាប្រទេសជាច្រើន
រួមមានអូម៉ង់ ហ្សកដានី គូវ៉ែត អ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម
និងអារ៉ាប៊ីសាអូឌីតផងដែរ៕ (Reuters)

Post a Comment