សមត្ថកិច្ចនាំខ្លួនស្ត្រីអ្នកលក់ទូរស័ព្ទ ជេរប្រមាថទៅលើវីរកងទ័ពទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបាននាំខ្លួនស្ត្រីអ្នកលក់ទូរស័ព្ទ ឈ្មោះ ចិន្តា សុវណ្ណារី ដែលបានប្រើពាក្យពេជន៍មិនសមរម្យជេរប្រមាថទៅលើវីរកងទ័ពទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសួរនាំ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
ការនាំខ្លួនស្ត្រីរូបនេះ
ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ
បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ
និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរសព្ទមួយគ្រឿង។
ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល
និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ
គឺជាទង្វើដែលមិនអាចទទួលយកបាន។
ករណីនេះក៏ជាការក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យសម្តី ជាពិសេសលើបណ្តាញសង្គម ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលជាការប្រឈមមុខនឹងផ្លូវច្បាប់៕

Post a Comment