លោក ពុយ គា ! បច្ចុប្បន្នការប្រើភាសាខ្មែរមានបញ្ហាប្រឈមដែលអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្ដាញសង្គម មន្ត្រីរាជការ អ្នកសិល្បៈ ឬអ្នកនយោបាយ ត្រូវចេះប្រើប្រាស់ពាក្យពេចន៍ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ឱ្យបានត្រឹមត្រូវ

ថោង វណ្ណា

រាជធានីភ្នំពេញ÷លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ស្នើដល់អ្នកសារព័ត៌មាន ត្រូវមានការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុនចេញផ្សាយ ដែលចាំបាច់ត្រូវពង្រឹងឡើងវិញធ្វើយ៉ាងណាឱ្យមានការទទួលស្គាល់ ហើយការទទួលខុសត្រូវដែលមិនមែនតែស្ថាប័នព័ត៌មានទេ មានទាំងស្ថាប័នរដ្ធ និងស្ថាប័នផ្សេងៗទៀតផងដែរ។

លោកបន្ថែមថា បច្ចុប្បន្នការប្រើភាសាខ្មែរមានបញ្ហាប្រឈមដែលអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម មន្ត្រីរាជការ អ្នកសិល្បៈ ឬអ្នកនយោបាយ ត្រូវចេះប្រើពាក្យពេចន៍ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ឱ្យបានត្រឹមត្រូវ ព្រោះសារនិងសុន្ទរកថាទាំងអស់មានឥទ្ធិពលខ្លាំងលើសាធារណជន ពិសេសការនិយាយ។

លោកថ្លែងដូច្នេះនៅក្នុងវេទិកាពិភាក្សាសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ«ការប្រើប្រាស់ភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ : នរណាជាអ្នកទទួលខុសត្រូវ?» ដែលមានអ្នកចូលរួមប្រមាណជាង ៩០នាក់ សុទ្ធសឹងជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម។

ទន្ទឹមនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រំពឹងថា តាមរយៈវេទិកានេះ នឹងអាចជួយឱ្យអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បានយល់ដឹងមួយកម្រិតទៀតអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ភាសាខ្មែរ និងរួមចំណែកថែរក្សា លើកតម្កើង និងអភិវឌ្ឍភាសាជាតិ ឱ្យសមស្របនឹងការរីកចម្រើននៃសង្គម និងបច្ចេកវិទ្យាឌីជីថល៕





Powered by Blogger.