មន្ត្រីឧទ្យានុរក្ស បង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ចំនួន២ករណីបន្ថែមទៀត នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ»

ខេត្តកំពង់ស្ពឺ៖ មន្រ្តីឧទ្យានរក្ស នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការ បោះបង្គោល ហ៊ុមពទ្ធ័ លើ ដី ដែល ជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធ នៅចំណុចជិតស្ទឹងក្រឡាញ់ ប្រព្រឹត្ត ដោយ អញ្ញាតជន ស្ថិតក្នុងភូមិទី៣ ឃុំយាយ ម៉ៅពេជ្រ និល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។ពេលមន្ត្រីឧទ្យានុរក្សទៅដល់ទីតាំង ប្រទះឃើញមានការលួចដាំបង្គោលរបងថ្ម និងឈើចំនួន ១៥បង្គោល លើផ្ទៃដីប្រមាណ ០.២០ហិកតា។ មន្ត្រីឧទ្យានុរក្សបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុង បន្តស្រាវ ជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

បន្ទាប់មកក្នុងថ្ងៃដដែល លោក ពៅ វុទ្ធី ដឹកនាំមន្រ្តីឧទ្យានរក្សចំនួន ០៣នាក់ ចុះប្រតិបត្តិការបង្ក្រាប ការ កាប់ឆ្ការ រុករាន ដីព្រៃ ដើម្បី ជាយក ធ្វើជាកម្មសិទ្ធ ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចអូរកសេះ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះ សុរាម្រិត កុសុមៈ «គិរីរម្យ»។ ពេលទៅដល់ទីតាំង ប្រទះឃើញមានការលួច កាប់ឆ្ការព្រៃលើផ្ទៃដីទំហំប្រមាណ ០.៨០ហិកតា និងដាំដំណាំ ចេក ចំនួន៧៥ ដើម ជាលទ្ធផល មន្ត្រីឧទ្យានុរក្សបាន ដក កម្ទេចចោល និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធាន ធម្មជាតិ។
សូមបញ្ជាក់ថាក្នុង១សប្តាហ៍កន្លងមកនេះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន៧ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងបានរៀចំសំណុំរឿងតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការអាទិភាពចំនួន ៣ គឺ ទី១ ការទប់ស្កាត់និងការពារ ទី២ ការរៀបចំសណ្តាប់ធ្នាប់ និងទី៣ការអភិវឌ្ឍប្រកបដោយចីរភាព៕







Powered by Blogger.