វគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យ សាធារណៈជូនរជ្ជទេយ្យករ បុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាង សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ ឯកឧត្តម លោកជំទាវ អមដំណើរគណៈប្រតិភូ លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសាលប្រជុំ KN&N រីសត ខេត្តមណ្ឌលគិរី៕
















 

Powered by Blogger.