មន្ទីររៀបចំដែនដីខេត្តកែប ប្រជុំពិភាក្សា និងជំរុញការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប នារសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ មានរៀបចំកិច្ចប្រជុំជំរុញការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង
នៃគណៈអភិបាលខេត្តកែប មិងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញ
តំណាងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាព
ការងារសម្របសម្រួល និងបញ្ហាប្រឈមនៃព្រំប្រទល់រដ្ឋបាលនានានាពេលកន្លងមក។ ផ្ទៀងផ្ទាត់ទិន្នន័យផែនទី
និងការវាស់វែងជាក់ស្តែង ដើម្បីធានាភាពច្បាស់លាស់ ត្រឹមត្រូវ និងកាត់បន្ថយទំនាស់ដីធ្លី។ពន្លឿនការកំណត់ព្រំប្រទល់រដ្ឋបាល
ដើមបីងាយស្រួលដល់ការគ្រប់គ្រងដែនដី
និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ឹម បញ្ញារិទ្ធិ
បានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ
ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងផ្អែកលើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋជាធំ៕












Post a Comment