លោក Wang Yi ជួបសន្ទនាជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
បរទេស៖ ថ្ងៃទី២១ ខែកក្កដា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក Wang Yi បានលើកឡើងថា ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវសមភាពរវាងប្រទេសធំនិងប្រទេសតូចនិងប្រកាន់ខ្ជាប់គោលនយោបាយសុខដុមរមនាជាមួយប្រទេសជិតខាង។ ឆ្នាំ២០២៦គឺជាខួប៥០ឆ្នាំនៃការចុះហត្ថលេខាលើ«សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍»។ ចិនជាប្រទេសធំដែលបានចូលរួមសន្ធិសញ្ញានេះមុនគេបង្អស់ ដែលបានជំរុញឱ្យប្រទេសធំៗដទៃទៀតចូលរួមជាបន្តបន្ទាប់ ដែលលើកកម្ពស់ឋានៈអន្តរជាតិរបស់អាស៊ាន។ ភាគីចិននឹងបន្តគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ជោគវាសអាស៊ាននិង គាំទ្រអាស៊ានឱ្យពឹងផ្អែកលើខ្លួនឯង។ជាការឆ្លើយតប លោក កៅ គឹមហួន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអាស៊ាននិងចិន និងសមិទ្ធផលនៃសហប្រតិបត្តិការប្រាកដប្រជារបស់ភាគីទាំង២ លោកសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានគាំទ្រមជ្ឈភាពអាស៊ានក្នុងក្របខ័ណ្ឌតំបន់។ អាស៊ានរំពឹងទុកថា ចាត់ទុកខួប៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនជាកាលានុវត្តភាពមួយ ដើម្បីបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគនិងសេដ្ឋកិច្ចឌីជីថលជាដើមមានភាពកាន់តែស៊ីជម្រៅ រៀបចំសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជានកាន់តែច្រើន ដើម្បីជំរុញឱ្យទំនាក់ទំនងអាស៊ាន-ចិនទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែធំ៕

Post a Comment