ការស្ទង់មតិរបស់ CGTN ៖ នៅពេលដែលម៉ាស៊ីនចាប់ផ្តើមចេះគិតពិចារណា តើមនុស្សត្រូវឆ្លើយតបដូចម្តេច?
បរទេស៖ នៅក្នុងកិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដូចជា៖ ទស្សនៈប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព និងអភិវឌ្ឍក្នុងផ្លូវសុចរិត ធ្វើឱ្យបញ្ញាសិប្បនិម្មិតក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញវិបុលភាពរួម និងការពារសន្តិសុខរួម ក៏ដូចជាប្រទេសនានាធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលប្រកបដោយយុត្តិធម៌ និងសមហេតុផល។
តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,៤% បានសម្គាល់ឃើញថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតយ៉ាងឆាប់រហ័សកំពុងនាំមកនូវបញ្ហាប្រឈមថ្មីៗចំពោះសន្តិសុខ និងអភិបាលកិច្ចសកល។អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៦% មានការព្រួយបារម្ភថា ការប្រឌិតព័ត៌មានក្លែងក្លាយតាមបច្ចេវិទ្យានឹងបំផ្លាញមូលដ្ឋានគ្រឹះនៃទំនុកចិត្តក្នុងសង្គម។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៨% មានការព្រួយបារម្ភថា របាំងបច្ចេកវិទ្យា និង "ជញ្ជាំងឌីជីថល" នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសកលមានភាពប្រេះស្រាំ។
តួលេខទាំងបីនេះបង្ហាញថា បញ្ហាប្រឈមដែលបណ្តាលមកពីបញ្ញាសិប្បនិម្មិត វាមិនស្ថិតនៅលើតែខាងបច្ចេកវិទ្យាទៀតទេ ។ ការកែលម្អអភិបាលកិច្ចសកល និងការប្រមូលផ្តុំគំនិតឯកភាពរួមអន្តរជាតិ បានក្លាយជាវិញ្ញាសារួមដែលយើងត្រូវឆ្លើយតបក្នុងយុគសម័យបញ្ញាសិប្បនិម្មិត៕

Post a Comment