OPEC+ យល់ព្រមបង្កើនផលិតកម្មប្រេងបន្ថែមទៀត ខណៈការនាំចេញតាមច្រកសមុទ្រហ័រមូសចាប់ផ្តើមងើបឡើងវិញ
ឡុងដ៍៖ ក្រុមប្រទេសផលិតប្រេង OPEC+ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ ដែលនឹងជួយផ្គត់ផ្គង់បន្ថែមដល់ទីផ្សារសកល ខណៈតម្លៃប្រេងកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែការបើកដំណើរការឡើងវិញជាបណ្តើរៗនៃច្រកសមុទ្រហ័រមូស។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ
អង្គការនេះបានយល់ព្រមបង្កើនកូតាផលិតកម្មចំនួន ១៨៨,០០០ធុងក្នុងមួយថ្ងៃ
ចាប់ពីខែសីហា ដោយបូកបន្ថែមពីលើការកើនឡើងប្រហាក់ប្រហែលគ្នាក្នុងខែមិថុនា និងកក្កដា។
គួររំលឹកថា សមាជិកស្នូលទាំង ៧ របស់ OPEC+ រួមទាំងរុស្ស៊ីផងនោះ
បានបង្កើនកូតាផលិតកម្មជិត ៨សែនធុងក្នុងមួយថ្ងៃរួចមកហើយ ចាប់តាំងពីខែមេសាមក។
ទោះជាយ៉ាងណា ការកើនឡើងកន្លងមកនេះ
ហាក់គ្រាន់តែជាតួលេខនៅលើក្រដាសប៉ុណ្ណោះ ដោយសារតែ សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល
និងអ៊ីរ៉ង់ បានបិទច្រកសមុទ្រហ័រមូសស្ទើរតែទាំងស្រុង ដែលធ្វើឱ្យសមាជិកដ៏សំខាន់របស់ OPEC+
ដូចជា អារ៉ាប៊ីសាអូឌីត គូវ៉ែត និងអ៊ីរ៉ាក់ មិនអាចដឹកជញ្ជូនប្រេងចេញទៅលក់នៅលើទីផ្សារអន្តរជាតិបានដោយរលូននោះឡើយ៕ (Reuters)

Post a Comment