កងរាជអាវុធហត្ថខេត្ដព្រះសីហនុ បញ្ជូនជនសង្ស័យ ៧នាក់ទៅតុលាការពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានសាងសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
សូមជម្រាបថា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល
នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី ហេង
ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន
ប្រធានមន្ទីរ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង
នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅនេះ ចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE
SCAMS) នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១
ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ដោយក្នុងនោះមានជនជាតិចិន
ចំនួន០៦នាក់ និងជនជាតិចិនតៃវ៉ាន់ ចំនួន០១នាក់ រួមនឹងវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃ
ចំនួន០៥គ្រឿង,
ទូរសព្ទដៃ (អនឡាញ) ចំនួន៦៩0គ្រឿង ,យី ចំនួន ០៣, ម៉ៅមួយចំនួន,
ដុំភ្លើង ចំនួន០១គ្រឿង, ស៊ីមកាតមួយចំនួន, ដុំ WIFI
ចំនួន០៣, ខ្សែ WIFI មួយចំនួន,
ខ្សែសាកមួយចំនួន, ទូរសព្ទដៃ
(ផ្ទាល់ខ្លួន) ចំនួន១០គ្រឿង , ម៉ូតូអាគុយ
ចំនួន០១គ្រឿង ម៉ាក TACT
ពណ៌ខ្មៅ គ្មានស្លាកលេខ, លិខិតឆ្លងដែន
ចំនួន៦ច្បាប់,
សៀវភៅការងារជនបរទេស ចំនួន១២, កាតធនាគារ ចំនួន០៥,
កិច្ចសន្យា ចំនួន០១ច្បាប់, បណ្ណចេញចូលហុងកុង-ម៉ាកាវ ចំនួន២, បណ្ណបើកបរជនជាតិចិន
ចំនួន០១,
អត្តសញ្ញាណបណ្ណជនជាតិចិន ចំនួន០១, បណ្ណប្រជាពលរដ្ឋ ចំនួន០១, លោហធាតុពណ៌ស (ខ្សែក)
ចំនួន០១ខ្សែ,
លោហធាតុពណ៌ស (ចិញ្ចៀន) ចំនួន០១វង់ និងលោហធាតុពណ៌ស (ខ្សែដៃ) ចំនួន០១ខ្សែ៕










Post a Comment